ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​ឥត​អាឡោះអាល័យ បាន​លះបង់​ពួក​ដំរី ៦០ ពាន់ ដែល​ប្រដាប់ដោយ​គ្រឿងអលង្ការ​គ្រប់យ៉ាង ជា​ដំរី​ដ៏​ប្រសើរ មាន​ខ្សែ​ដង្គន់​មាស ប្រកបដោយ​គ្រឿង​តាក់តែង​ក្បាល ជា​វិការៈ​នៃ​មាស ដែល​ពួក​ហ្មដំរី​មានដៃ​កាន់​លំពែង​ស្នែងក្របី និង​កង្វេរ​ឡើងជិះ​ហើយ ក្នុង​ទីស​មរ​ភូមិ ខ្ញុំ​ក្តៅក្រហាយ​សព្វ​ដោយ​កម្ម​របស់​ខ្លួន ហើយ​ចេញទៅ​កាន់​ផ្នួស។ ខ្ញុំ​លះ​ចោល​នូវ​សេះ ៦០ ពាន់ ដែល​ប្រដាប់ដោយ​គ្រឿងអលង្ការ​ទាំងពួង នូវ​សេះ​អាជានេយ្យ​អំពី​កំណើត និង​សេះ​សិន្ធវៈ ជា​ពាហនៈ​ដ៏​លឿន ដែល​ពួក​នាយ​សារថី​មាន​ធ្នូ​ក្នុង​ដៃ និង​ពាក់​គ្រឿង​ក្រោះ​ឡើងជិះ​ហើយ ទាំងអស់​នោះ ហើយ​ចេញទៅ​កាន់​ផ្នួស។ ខ្ញុំ​បាន​លះបង់​នូវ​រាជរថ​ចំនួន ៦០ ពាន់ ដែល​ប្រដាប់ដោយ​គ្រឿងអលង្ការ​គ្រប់យ៉ាង ដែល​ប្រកប​ស្រោប​បិទបាំង​ដោយ​ស្បែ​កខ្លា​ងដំបង និង​ខ្លាធំ មាន​ទង់ជ័យ​លើកឡើង ទាំងអស់​នោះ ហើយ​ចេញទៅ​កាន់​ផ្នួស។
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637643125974213971
ទៅកាន់ទំព័រ៖