ព្រះត្រៃបិដក ភាគ ៧៤

ជតុ​កណ្ណិ​កត្ថេ​រាប​ទាន ទី៩


 [១០៩] កាលនោះ ខ្ញុំ​កើតជា​សេដ្ឋី​បុត្រ នៅក្នុង​នគរ​ហង្ស​វតី ជា​អ្នក​ឆ្អែត​ស្កប់ស្កល់​ដោយ​កាមគុណ​ទាំងឡាយ ញុំាង​គេ​ឲ្យ​ចោមរោម។ កាលនោះ ខ្ញុំ​ឡើង​កាន់​ប្រាសាទ​ទាំង ៣ ប្រើប្រាស់​ភោគៈ​ច្រើន ញុំាង​គេ​ឲ្យ​ចោមរោម​ដោយ​ការ​រាំច្រៀង ក្នុង​ប្រាសាទ​នោះ។ តូ​រ្យ​តន្រ្តី​ប្រកបដោយ​ការ​ប្រគំ​ដ៏​ពីរោះ ដែលគេ​នាំមក​ដើម្បី​ខ្ញុំ ពួក​ស្រី​ទាំងអស់ កាល​ត្រេកអរ រមែង​ដឹកនាំ​នូវ​ចិត្ត​ខ្ញុំ។ ពួក​ស្រី​កំពុង​ពេញ​ល្បែង ពួក​ស្រី​តឿ ពួក​ស្រី​ពេញ​រូបរាង ពួក​ស្រី​ចំទង់ ពួក​ស្រី​ឡើង​រ៉ាវ និង​ពួក​ស្រី​ត្លុក តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។ ពួក​អ្នក​ប្រគំ ពួក​អ្ន​កដំ​ស្គ ពួក​អ្នករបាំ ជាច្រើន​គ្នា ពួក​របាំ​ប្រុសស្រី តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។ ពួក​ជាង​កំណោរ ពួក​អ្នក​ផ្ងូត​ទឹក ពួក​អ្នក​ដាំ​ស្ល ពួក​អ្នកធ្វើ​ផ្កាកម្រង ពួក​សុ​បាសក​ជន ពួក​អ្នកប្រដាល់ ពួក​អ្នក​ចំបាប់​ទាំងអស់​នោះ តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637643127535307612
ទៅកាន់ទំព័រ៖