ព្រះត្រៃបិដក ភាគ ៧៤

កាល​ពួក​ជន​ទាំង​នុ៎ះ កំពុង​លេង​ក្នុង​ការ​បាញ់​ធ្នូ​ដែល​សិក្សា​ស្ទាត់​ហើយ ខ្ញុំ​ឥត​ស្គាល់​យប់ និង​ថ្ងៃ​ឡើយ ដូចជា​ព្រះ​ឥន្រ្ទ​ឋិតនៅ​ក្នុង​តាវត្តិង្ស​បុរី។ ពួក​អ្នកដើរ​ផ្លូវ ពួក​អ្នក​កំព្រា ពួក​យាចក ពួក​អ្នកដើរ​ជាច្រើន​គ្នា អ្នក​ទាំងអស់​នោះ តែង​ចូល​ទៅ​សុំទាន​ក្នុង​ផ្ទះ​ខ្ញុំ​ជានិច្ច។ ពួក​សមណៈ និង​ព្រាហ្មណ៍​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ ញុំាង​បុណ្យ​ឲ្យ​ចម្រើន​ដល់​ខ្ញុំ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​និគ្រន្ថ​ទាំងអស់​នោះ គឺ​ពួក​បដកៈ លដុកៈ បុប្ផ​សា​ដកៈ ទណ្ឌិ​កៈ ឯកសិ​ខៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​ដោយ​ប្រពៃ ពួក​អ្នក​ប្លន់​ដណ្តើម​ទ្រព្យ​គេ ពួក​អ្នក​ប្រព្រឹត្ត​ធម៌​ដូច​គោ ពួក​អ្នក​ប្រព្រឹត្ត​ធម៌​ដូច​ទេវតា ពួក​អ្នក​ទ្រទ្រង់​ល្អងធូលី​ទាំង​នុ៎ះ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ប្រព្រឹត្ត​ធម៌ ពួក​អ្នក​ដល់​នូវ​ការសម្រេច​ហេ​តុ​ផ្សេងៗ ពួក​អ្នក​ប្រជុំ​គ្នា​រម្ងាប់​ការ​ក្រោធ ពួក​អ្នកមាន​តបៈ និង​ពួក​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ជាច្រើន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​ខ្វាក់ ពួក​ទមិឡ ពួក​អ្នក​ដែន​សា​កុ​ឡៈ ពួក​អ្នក​ដែន​មល​យាល​កៈ ពួក​អ្នក​ដែន​សវ​រៈ និង​ពួក​អ្នក​ដែន​យោន​កៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637643127819370525
ទៅកាន់ទំព័រ៖