ព្រះត្រៃបិដក ភាគ ៧៤

ពួក​អ្នក​ដែន​គន្ធ​កៈ ពួក​អ្នក​ដែន​មុ​ណ្ឌ​កៈ ពួក​អ្នក​ដែ​នកុ​ដ្ឋ​លៈ ពួក​អ្នក​ដែន​សានុ​វិន្ទ​កៈ ពួក​អ្នក​ដែន​អា​រាព និង​ពួក​អ្នក​ដែន​ចិន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​អាស្រ័យ​នៅ​ភ្នំ​អលស​ន្ទ​កៈ ពួក​អ្នក​អាស្រ័យ​នៅ​ភ្នំ​បល្ល​វៈ ពួក​អ្នក​ឡើង​កំពូលភ្នំ និង​ពួក​ចេត​បុត្ត អ្នក​នៅ​ក្រៅ​ដែន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​អ្នក​នៅក្នុង​ដែន​មធុរៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​កោសល ពួក​ជន​អ្នក​នៅក្នុង​ដែន​កាសី ពួក​ជន​អ្នក​នៅក្នុង​ដែន​ហត្ថិ​បុរី ពួក​ជន​អ្នក​នៅក្នុង​ដែន​ឥសិ​ន្ទៈ និង​ពួក​ជន​អ្នក​នៅក្នុង​ដែន​មក្ក​លៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​អ្នក​នៅក្នុង​ដែន​ចេ​លាវ​កៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​អា​រម្ពៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ឱភា​សៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​មេឃ​លៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ខុទ្ទកៈ និង​ពួក​ជន​អ្នក​នៅក្នុង​ដែន​សុទ្ទ​កៈ​ជាច្រើន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​អ្នក​នៅក្នុង​ដែន​រោ​ហកៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​សិន្ទវៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ចិត្ត​កៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ឯក​កណ្ណិ​កៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​សុ​រដ្ឋៈ និង​ពួក​ជន​អ្នក​នៅក្នុង​ដែន​អបរ​ន្តៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637643128076714292
ទៅកាន់ទំព័រ៖