ព្រះត្រៃបិដក ភាគ ៧៤

ពួក​កុមារ​នៅក្នុង​ដែន​សុ​បារ​កៈ នៅក្នុង​ដែន​មលយៈ នៅក្នុង​សោ​ណភូមិ នៅក្នុង​ដែន​វិជ្ជ​ហារ ពួក​ជន​ទាំងអស់​នោះ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជាង​ផ្កាកម្រង ពួក​ជាងតម្បាញ ពួក​ជាង​ធ្វើ​ស្បែក ពួក​ជាង​ចាំងឈើ ពួក​អ្នកធ្វើការ​ងារ និង​ពួក​ស្មូនឆ្នាំង តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជាង​កែវមណី ពួក​ជាង​លោហៈ ពួក​ជាងមាស ពួក​ជាង​ត្បាញសំពត់ និង​ពួក​ជាង​សំណ ទាំងអស់​នោះ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជាង​កូនសរ ពួក​ជាងក្រឡឹង ពួក​ជាងតម្បាញ ពួក​អ្នកធ្វើ​ទឹកអប់ ពួក​ជាង​ជ្រលក់ និង​ពួក​ជាង​ជុល តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ស្ល​ប្រេង ពួក​អ្នកនាំ​ឧស ពួក​អ្នក​ដងទឹក ពួក​អ្នក​ចិញ្រ្ចាំ​សាច់ ពួក​អ្នក​ដាំ​ស្ល និង​ពួក​អ្នក​ឈ្លាសវៃ​ក្នុង​សំឡេង តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នកចាំ​ទ្វារ ពួក​អ្នករក្សា​អង្គ ពួក​អ្នក​ក្រងផ្កា ពួក​អ្នក​ចាក់ចោល​ផ្កា ពួក​អ្នក​ជិះដំរី និង​ពួក​គង្វាលដំរី តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ខ្ញុំ​បាន​ឲ្យ​សាមគ្គី ដល់​ស្តេច​ឈ្មោះ​អា​នន្ទៈ ខ្ញុំ​បំពេញ​សេចក្តី​ខ្វះខាត​ដោយ​រតនៈ​មាន​ពណ៌ ៧។
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637643128285776465
ទៅកាន់ទំព័រ៖