ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​បាន​ចុះ​អំពី​ប្រាសាទ​ដោយ​រហ័ស ទៅ​រង់ចាំ​ពាក់កណ្តាល​ផ្លូវ ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ហើយ​ក្រាបបង្គំទូល​ថា សូម​ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ អនុគ្រោះ​ដល់​ខ្ញុំ​ព្រះអង្គ។ ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ​អង្គ​នោះ ទ្រង់​ទទួល​និមន្ត មួយអន្លើដោយ​ពួក​ភិក្ខុ​មួយ​សែន​អង្គ។ លុះ​ខ្ញុំ​និមន្ត​ព្រះសម្ពុទ្ធ​រួចហើយ នាំ​ព្រះអង្គ​ទៅ​ឯផ្ទះ​របស់ខ្ញុំ ញុំាង​ព្រះ​មហាមុនី​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​បាយ និង​ទឹក ក្នុង​ផ្ទះ​នោះ។ ខ្ញុំ​បានដឹង​កាល​ដ៏​គួរ​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ ជាតា​ទិ​បុគ្គល ទ្រង់​ឆាន់​រួចហើយ ក៏​បម្រើ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ដោ​យតូរ្យ​តន្រ្តី ព្រមទាំង​ចម្រៀង។ ព្រះសម្ពុទ្ធ ទ្រង់ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​លោក គួរ​ទទួល​គ្រឿងបូជា ទ្រង់​គង់នៅ​ខាងក្នុង​ផ្ទះ ហើយ​ត្រាស់​គាថា​ទាំងនេះ​ថា
 បុគ្គល​ណា បាន​បម្រើ​តថាគត​ដោ​យតូរ្យ​តន្រ្តី​ផង បាន​ថ្វាយ​បាយ និង​ទឹក​ផង ដល់​តថាគត តថាគត​នឹង​សរសើរ​បុគ្គល​នោះ អ្នក​ទាំងឡាយ​ចូរ​ស្តាប់ តថាគត​នឹង​សម្តែង​ដូចតទៅ​នេះ នរៈ​នេះ នឹង​មាន​គ្រឿង​បរិភោគ​ច្រើន ព្រមទាំង​មាសប្រាក់ ភោជន និង​បាន​សោយ​ឯករាជ្យ​ក្នុង​ទ្វីប ៤។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637643128737495089
ទៅកាន់ទំព័រ៖