ព្រះត្រៃបិដក ភាគ ៧៤

បុគ្គល​នេះ នឹង​ត្រេកអរ​ក្នុង​ទេវលោក អស់ ៣០ ពាន់​កប្ប នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់​មួយ​ពាន់​ដង។
 ខ្ញុំ​ជា​អ្នកមាន​លាភ ដែលគេ​ត្រូវ​បាន​ដោយ​ប្រពៃ បាន​ហើយ ព្រោះ​បាន​ញុំាង​ព្រះសម្ពុទ្ធ ព្រះអង្គ​មាន​វត្ត​ដ៏​ល្អ​ឲ្យ​ត្រេកអរ ខ្ញុំ​កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​ចោល​ហើយ ភព​ទាំងពួង ខ្ញុំ​បាន​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កា​ត់​ផ្កា​ច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិ​ជា្ជ ៣ ខ្ញុំ​បាន​ដល់​តាមលំដាប់​ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧទេន​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទេន​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637643131081245050
ទៅកាន់ទំព័រ៖