ព្រះត្រៃបិដក ភាគ ៧៤
បានឮថា ព្រះអន្នសំសាវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អន្នសំសាវកត្ថេរាបទាន។
និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ទី៧
[២៧] កាលណាទេវតានឹងច្យុតចាកពួកទេវតា ដោយអស់អាយុ សម្លេង ៣ យ៉ាងរបស់ពួកទេវតាអ្នករីករាយតាម តែងលាន់ឮឡើងថា ម្នាលអ្នកដ៏ចម្រើន បើអ្នកចុះចាកទេវលោកនេះ ចូរទៅកាន់សុគតិ កើតជាមួយនឹងពួកមនុស្សចុះ លុះអ្នកបានកើតជាមនុស្សហើយ ចូរបាននូវសទ្ធាដ៏ប្រសើរចំពោះព្រះសទ្ធម្ម សទ្ធានោះដែលអ្នកតម្កល់មាំហើយ នឹងកើតជាឫសខ្ជាប់ខ្ជួន មិនកម្រើកក្នុងព្រះសទ្ធម្ម ដែលព្រះមានព្រះភាគទ្រង់សម្តែងល្អហើយ ដរាបដល់អស់ជីវិត។ អ្នកចូរធ្វើនូវកុសលដោយកាយ ចូរធ្វើកុសលដោយវាចាឲ្យច្រើន ចូរធ្វើកុសលដោយចិត្ត មិនមានព្យាបាទ មិនមានឧបធិ។
ID: 637643028854348225
ទៅកាន់ទំព័រ៖