ព្រះត្រៃបិដក ភាគ ៧៤
អ្នកចូរធ្វើបុណ្យឲ្យច្រើនជាងនោះ គឺធ្វើបុណ្យនោះឲ្យច្រើន ដោយការបរិច្ចាគទាន ហើយតាំងនៅក្នុងព្រហ្មចរិយៈ គឺព្រះសទ្ធម្មដ៏ប្រសើរដទៃទៀតចុះ។ ម្នាលទេវតា អ្នកចូរមក (កាន់ទេវលោក) នេះវិញឲ្យរឿយៗ ដោយសេចក្តីអនុគ្រោះនេះ ដូចពួកអ្នកប្រាជ្ញ តែងត្រេកអររកទេវតាដ៏ប្រសើរដែលច្យុត។ កាលនោះ ខ្ញុំមានសេចក្តីតក់ស្លុត ក្នុងទីប្រជុំពួកទេវតាថា អាត្មាអញច្យុតចាកទេវលោកនេះ នឹងទៅកាន់កំណើតណាអេះ។ ស្រាប់តែមានសមណៈ មានឥន្រ្ទិយអប់រំហើយ ជ្រាបសេចក្តីសង្វេគរបស់ខ្ញុំ សមណៈនោះ មានសេចក្តីប្រាថ្នានឹងស្រង់ខ្ញុំ បានមកកាន់សំណាក់ខ្ញុំ។ កាលនោះ សាវ័ករបស់ព្រះបទុមុត្តរៈ ព្រះនាមសុមនៈ បានប្រៀនប្រដៅនូវអត្ថ និងធម៌ ហើយញុំាងខ្ញុំឲ្យសង្វេគ។
ចប់ ភាណវារៈ ទី១២។
ខ្ញុំបានស្តាប់ពាក្យនៃព្រះថេរៈនោះហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធជាម្ចាស់ ខ្ញុំថ្វាយបង្គំព្រះថេរៈ ជាអ្នកប្រាជ្ញអង្គនោះ មិនយូរប៉ុន្មាន ខ្ញុំក៏ធ្វើមរណកាលក្នុងទីនោះ។
ID: 637643029206691967
ទៅកាន់ទំព័រ៖