ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ ក៏បាន​ចូល​ទៅកាន់​ផ្នួស​ក្នុង​សាសនា ឯព្រះ​អានន្ទ​ជា​សាវ័ក អ្នកមាន​គតិ​ល្អ មា​នបា្រ​ជ្ញា​ខ្ជាប់ខ្ជួន មានស្មារតី​ជា​ពហុស្សូត មាន​សេចក្តី​រុងរឿង តែង​បម្រើ​ព្រះសម្ពុទ្ធ លោ​កញុំាង​ព្រះទ័យ​ព្រះរាជា​ឲ្យ​ជ្រះថ្លា ហើយ​ញុំាង​ព្រះរាជា​ឲ្យ​ប្រគល់​កាយ​ថ្វាយខ្លួន (ជា​ឧបាសក​ក្នុង​ពុទ្ធសាសនា)។ ខ្ញុំ​បាន​ស្តាប់ធម៌​ព្រះ​អា​នន្ទ​ត្ថេ​រនោះ ហើយក៏​រលឹក​ឃើញ​បុព្វកម្ម ខ្ញុំ​បានសម្រេច​ព្រះ​អរហត្ត ទាំង​កំពុង​ឈរ​ក្នុង​ទីនោះ​ឯង។ បន្ទាប់មក ខ្ញុំ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង ធ្វើ​អញ្ជលី​លើ​សិរ្សៈ ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ហើយ​បន្លឺ​វាចា​នេះ​ថា បពិត្រ​ព្រះ​នរាសភៈ ជា​ច្បង​ក្នុង​លោក ជាធំ​ជាង​សត្វ​ជើង​ពីរ ក្នុង​ភព​មុន ខ្ញុំ​បាន​យក​ផ្កា​និ​គ្គុ​ណ្ឌិ​ព្រឹក្ស ទៅ​តម្កល់ទុក​ហើយ​លើ​អាសនៈ​ដ៏​ប្រសើរ ថ្វាយព្រះ​សម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ជាធំ​ជាង​សត្វ​ជើង​ពីរ ព្រះអង្គ​ប្រកបដោយ​តា​ទិ​គុណ ឥឡូវនេះ ខ្ញុំ​លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់ បាន​ដល់​នូវ​អចល​ដ្ឋាន គឺ​ព្រះនិព្វាន ដោយ​កុសលកម្ម​នោះ។ ក្នុង​កប្ប​ទី ២៥.០០០ ខ្ញុំ​បាន​កើតជា​ស្តេច ជា​អធិបតី​លើ​មនុស្ស ឋិតនៅ​អស់ ៨ អព្វុទៈ(១) និង​និរព្វុទៈ(២)
(១) អព្វុ​ទៈ​មួយៗ មាន៥៦ពិន្ទុ។(២) និរ​ព្វុ​ទៈ​មួយៗ មាន៦៣ពិន្ទុ។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637643030325129480
ទៅកាន់ទំព័រ៖