ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​ពុំ​ស្គាល់​នូវ​ការ​តិះដៀល ចំពោះ​ពួក​លោក ដែល​មាន​សេចក្តី​សង្រួម និង​មាន​តបធម៌ ដែល​ខ្ញុំ​ធ្វើ​ហើយដោយ​កាយ វាចា ឬដោយចិត្ត​ឡើយ។ ដោយ​សុចរិត​នោះ​ផង ដោយ​ការ​តម្កល់ទុក​នូវ​ចិត្ត​នោះ​ផង ខ្ញុំ​ក៏​ត្រូវ​អ្នក​ទាំងពួង​បូជា​ហើយ នេះ​ជា​ផល​នៃ​ការ​មិន​តិះដៀល។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ១១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះ​នាម​សហស្សា​រៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុមនា​វេ​ឡិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុមនា​វេ​ឡិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637643031007004460
ទៅកាន់ទំព័រ៖