ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​គន្ធ​ធូ​បិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គន្ធ​ធូ​បិ​យត្ថេ​រាប​ទាន។


ឧទក​បូ​ជកត្ថេ​រាប​ទាន ទី២


 [៣២] (ខ្ញុំ​បានឃើញ) នូវ​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​មាន​វណ្ណៈ​ដូច​មាស កំពុង​ពុទ្ធដំណើរ​ទៅ​ឰដ៏​អាកាស រុងរឿង​ដូច​ភ្លើង​ឆេះ​ខ្លាញ់ ឬដូច​ភ្លើង​កំពុង​ឆេះ ខ្ញុំ​ក្បង់​យក​ទឹក​ដោយដៃ សាច​ឡើង​ទៅ​ឰដ៏​អាកាស ឯព្រះពុទ្ធ​ជា​ឥសី ទ្រង់​ព្យាយាម​ធំ ប្រកបដោយ​សេចក្តី​ករុណា ទ្រង់​ទទួលយក។ ព្រះ​សាស្តា​ព្រះ​នាម​បទុមុ​ត្ត​រៈ ប្រថាប់​នៅ​ឰដ៏​អាកាស ទ្រង់​ជ្រាប​នូវ​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ ទើប​ត្រាស់​នូវ​គាថា​នេះ​ថា អ្នក​នឹង​មិនទៅ​កាន់​ទុគ្គតិ អស់​មួយ​សែន​កប្ប ដោយ​ការ​ថ្វាយ​ទឹក​នេះ​ផង ដោ​យការញុំាង​បីតិ​ឲ្យ​កើតឡើង​ផង។ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​ច្បង​ក្នុង​លោក ប្រសើរ​ជាង​ពួក​នរៈ ខ្ញុំ​ព្រះអង្គ​លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់ ហើយ​បាន​ដល់​នូវ​អចល​ដ្ឋាន ដោយ​កុសលកម្ម​នោះ។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637643033278884072
ទៅកាន់ទំព័រ៖