ព្រះត្រៃបិដក ភាគ ៧៤
កាលនោះ ខ្ញុំអង្គុយក្នុងផ្ទះរបស់ខ្លួន ហើយគិតយ៉ាងនេះថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ឯទេយ្យធម៌របស់អាត្មាអញមិនមាន អាត្មាអញមានតែសាដកមួយនេះ បើអាត្មាអញមិនមានការឲ្យអ្វីមួយទេ នោះការពាល់ត្រូវនូវនរកនាំមកនូវទុក្ខ ហេតុនោះ អាត្មាអញ នឹងបណ្តុះទក្ខិណាទាន។ លុះខ្ញុំគិតយ៉ាងនេះរួចហើយ ក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ខ្ញុំបានយកសំពត់មួយថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ លុះថ្វាយសំពត់មួយរួចហើយ ក៏ស្រែកហ៊ោឡើងថា បពិត្រព្រះអង្គទ្រង់មានព្យាយាម ជាមហាមុនី បើព្រះអង្គជាព្រះពុទ្ធពិត សូមចម្លងខ្ញុំព្រះអង្គផង។ ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជា កាលសម្តែងទានរបស់ខ្ញុំ ទ្រង់បានធ្វើអនុមោទនាដល់ខ្ញុំថា កុលបុត្តនេះ នឹងមិនទៅកាន់វិនិបាតអស់មួយសែនកប្ប ដោយផលនៃសំពត់មួយនេះផង ដោយការតម្កល់ទុកនូវចេតនាផង នឹងបានកើតជាព្រះឥន្រ្ទ គ្រងទេវរាជ្យអស់ ៣៦ ដង នឹងកើតជាស្តេចចក្រពត្តិ ៣៣ ដង
ID: 637643035567634229
ទៅកាន់ទំព័រ៖