ព្រះត្រៃបិដក ភាគ ៧៤
បានឮថា ព្រះផុស្សិតកម្មិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ផុស្សិតកម្មិយត្ថេរាបទាន។
បភង្ករត្ថេរាបទាន ទី៦
[៣៦] ចេតិយរបស់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ប្រកបដោយតាទិគុណ តាំងនៅក្នុងព្រៃធំ ជាទីកុះករដោយម្រឹគសាហាវ។ បុគ្គលណាមួយ មិនអាចនឹងទៅថ្វាយបង្គំចេតិយបានឡើយ ចេតិយនោះត្រូវស្មៅ និងឈើវល្លិរួបរឹតរលើងរលំ។ កាលនោះ ខ្ញុំជាអ្នកធ្វើការងារក្នុងព្រៃជាមួយបិតា និងជីតា ក៏បានឃើញព្រះស្តូបក្នុងព្រៃធំ ដែលមានស្មៅវល្លិរួបរឹតរលើងរលំនោះ។ លុះខ្ញុំឃើញពុទ្ធស្តូបហើយ ក៏តាំងចិត្តគោរពថា ព្រះស្តូបរបស់ព្រះសម្ពុទ្ធដ៏ប្រសើនេះ នៅក្នុងព្រៃរលើងរលំ ខូចខាតអស់ អ្នកស្គាល់គុណ និងទោសនៃចេតិយនោះ បើមិនបានជម្រះនូវពុទ្ធស្តូបដែលមិនកំបាំងមិនសមគួរ ត្រឡប់ទៅប្រកបការងារដទៃវិញ
ID: 637643036981540353
ទៅកាន់ទំព័រ៖