ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​បភង្គ​រត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បភង្គ​រត្ថេ​រាប​ទាន។


តិណ​កុដិ​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៣៧] ខ្ញុំ​ជា​កម្មករ​នៃជ​នដ​ទៃ នៅក្នុង​ក្រុង​ឈ្មោះ​ពន្ធុ​មតី ប្រកបការងារ​នៃជ​នដ​ទៃ ពឹងផ្អែក​ដោយ​ថ្លៃឈ្នួល​នៃជ​នដ​ទៃ។ កាលនោះ ខ្ញុំ​ទៅ​អង្គុយ​ក្នុង​ទីស្ងាត់ ហើយ​គិត​យ៉ាងនេះ​ថា ព្រះពុទ្ធ​កើត​ឡើយ​ហើយ​ក្នុង​លោក ឯកា​រប​រិច្ចាគ​របស់​អាត្មាអញ​មិនទាន់​មាន កាល​នេះ គួរតែ​អាត្មា​ជម្រះ​នូវ​គតិ ខណៈ​ប្រាកដ​ដល់​អាត្មាអញ​ហើយ ការ​ពាល់ត្រូវ​នូវ​នរក រមែង​ជា​ទុក្ខ​របស់​ពួក​សត្វ​ដែល​មិន​មានបុណ្យ។ លុះ​ខ្ញុំ​គិត​យ៉ាងនេះ​ហើយ ទើប​ចូល​ទៅ​រក​បុគ្គល​អ្នក​ម្ចាស់ការ ហើយ​សូម​ផ្អាក​ការងារ​មួយថ្ងៃ រួច​ដើរចូល​ទៅ​ក្នុង​ព្រៃធំ។ កាលនោះ ខ្ញុំ​យក​ស្មៅ​ឈើ និង​វល្លិ​មក​ហើយ ខ្ញុំ​បោះ​ឈើ ៣ កំណាត់​ធ្វើជា​កុដិ​ស្មៅ ទើប​ខ្ញុំ​ថ្វាយ​កុដិ​នោះ ដើម្បី​ប្រយោជន៍​ដល់
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637643037804509085
ទៅកាន់ទំព័រ៖