ព្រះត្រៃបិដក ភាគ ៧៤

សង្ឃ ហើយ​វិល​ចូល​មករ​កបុគ្គល​ជា​ម្ចាស់ការ​ក្នុង​ថ្ងៃ​នោះ។ ហេតុតែ​កុសលកម្ម​ដែល​ខ្ញុំ​សាង​ល្អ​ហើយ​នោះ ខ្ញុំ​ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស មាន​វិមាន​ដ៏​វិសេសវិសាល ដែល​បុញ្ញកម្ម​តាក់តែង​ហើយ ក្នុង​ឋាន​តាវត្តិង្ស​នោះ ព្រោះតែ​កុដិ​ស្មៅ​របស់ខ្ញុំ។ វិមាន​នោះ​ជា​វិការៈ​នៃ​កែវមណី​ខៀវ មាន​កំពស់​មួយ​ពាន់​ជួរ​កូនសរ មាន​ជាន់ ១០០ បរិបូណ៌​ដោយ​ទង់ ឯប្រាសាទ​កំពូល​មួយ​សែន កើតឡើង​ក្នុង​វិមាន​នៃ​ខ្ញុំ​នោះ។ ខ្ញុំ​ទៅ​យក​កំ​ណើ​តណាៗ ទោះបីជា​ទេវតា ឬជា​មនុស្ស ប្រាសាទ​ហាក់ដូចជា​ដឹង​បំណង​របស់ខ្ញុំ ហើយ​ផុស​ឡើង។ ភ័យ​ក្តី សេចក្តី​តក់ស្លុត​ក្តី ការ​ព្រឺរោម​ក្តី មិនដែល​មានដល់​ខ្ញុំ​ឡើយ ខ្ញុំ​មិនដែល​ស្គាល់​សេចក្តី​តក់ស្លុត នេះ​ជា​ផល​នៃ​កុដិ​ស្មៅ។ សត្វ​ទាំងពួង​គឺ រាជសីហ៍ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន រមែង​ចៀសវាង​ខ្ញុំ នេះ​ជា​ផល​នៃ​កុដិ​ស្មៅ។ សត្វ​ទាំងនោះ គឺ​ពស់​តូច ពស់​ធំ ភូត ពស់មានពិស កុម្ភណ្ឌ និង​អារក្សទឹក រមែង​ចៀសវាង​ខ្ញុំ នេះ​ជា​ផល​នៃ​កុដិ​ស្មៅ។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637643038021227952
ទៅកាន់ទំព័រ៖