ព្រះត្រៃបិដក ភាគ ៧៤

មាន​ជាតិ​ខ្ពង់ខ្ពស់​ផង ជា​អ្នក​សិក្សា​ស្ទាត់​ផង មាន​ពួក​សិស្ស​ចោមរោម​ផង កាលនោះ ខ្ញុំ​ចេញ​អំពី​ទីក្រុង ដើម្បីនឹង​ទៅងូតទឹក។ ព្រះ​ជិនស្រី ព្រះនាម​បទុម​ត្ត​រៈ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង សេ្តច​ពុទ្ធដំណើរ​ទៅកាន់​ទីក្រុង មួយអន្លើដោយ​ព្រះ​ខីណាស្រព​មួយ​ពាន់​អង្គ។ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ដែល​មាន​ព្រះ​រូបល្អ​ដូច​មាស ទ្រង់​មិន​ញាប់ញ័រ​ដូច​រូប​ដែលគេ​កសាង មាន​ពួក​ព្រះអរហន្ត​ចោមរោម លុះ​ខ្ញុំ​ឃើញ​ហើយ ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ធ្វើ​នូវ​អញ្ជលី​លើ​ត្បូង ហើយ​នមស្ការ​ចំពោះ​ព្រះសម្ពុទ្ធ​ទ្រង់​មាន​វត្ត​ល្អ ហើយ​ថ្វាយ​សំ​ពស់​សាដក។ ខ្ញុំ​ផ្គង​អញ្ជលី​ទាំងសងខាង ហើយ​លើកឡើង​នូវ​សំពត់​សាដក​នោះ ពួក​ពុទ្ធបរិស័ទ​មាន​ត្រឹមណា សំពត់​សាដក ក៏​គ្រប​ត្រឹមនោះ។ កាលនោះ​ឯង សាដក​នោះ​គ្រប​ទៅលើ​ភិក្ខុ​បរិស័ទ មាន​ចំនួន​ច្រើន​រូប ដែល​កំពុង​ត្រាច់​ទៅ​បិណ្ឌបាត ធ្វើឲ្យ​ខ្ញុំ​រីករាយ​ចិត្តជា​ខ្លាំងក្រៃ​លែង។
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637643038560446930
ទៅកាន់ទំព័រ៖