ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ផល​ទាយ​កត្ថេ​រាប​ទាន។


សម្បសាទិ​កត្ថេ​រាប​ទាន ទី៦


 [៦] បពិត្រ​ព្រះពុទ្ធ​មាន​ព្យាយាម ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ ព្រះអង្គ​ផុត​ស្រឡះ​ហើយ ចាក​កិលេស​ទាំងពួង ខ្ញុំ​ព្រះអង្គ​ដល់ហើយ​នូវ​សេចក្តី​វិនាស សូម​ព្រះអង្គ​ជាទី​ពឹង​របស់ខ្ញុំ​នោះ។ ព្រះ​សិទ្ធត្ថ ទ្រង់​មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​ក្នុង​លោក ទ្រង់​សម្តែង​ប្រាប់​ខ្ញុំ​ថា ព្រះ​សង្ឃ​សើ្ម​ដោយ​មហាសមុទ្រ ប្រមាណ​មិនបាន ប្រសើរ​បំផុត អ្ន​កចូរ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ទាំង​ចូរ​បណ្តុះ​នូវ​ពូជ​ដ៏​ល្អ ក្នុង​ព្រះសង្ឃ​ដែល​ទុកជា​ស្រែ​មិន​មាន​ធូលី​គឺ​រាគៈ ជា​ស្រែ​ប្រគល់ឲ្យ​ផល​ឥតមាន​ទីបំផុត។ ព្រះ​សព្វញ្ញូ ជា​ឆ្នើម​ក្នុង​លោក ព្រះអង្គ​ប្រសើរ​ជាង​ពួក​នរៈ លុះ​ទ្រង់​សម្តែង​នូវ​ពាក្យ​នេះ ទ្រង់​ប្រៀនប្រដៅ​ខ្ញុំ​យ៉ាងនេះ​ហើយ ក៏​ស្តេច​ហោះ​ឡើង​ទៅ​ឯផ្ទៃ​អាកាស។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637643019805285697
ទៅកាន់ទំព័រ៖