ព្រះត្រៃបិដក ភាគ ៧៤

លុះ​ខ្ញុំ​ស្តាប់​គាថា​ប្រដាប់ដោយ​អនិច្ច​វត្ថុ​ហើយ ក៏​រលឹក​ឃើញ​នូវ​បុព្វកម្ម ខ្ញុំ​អង្គុយ​នៅ​លើ​អាសនៈ​តែមួយ ក៏បាន​ដល់​នូវ​ព្រះ​អរហត្ត។ ដែល​ខ្ញុំ​ដល់​ព្រះ​អរហត្ត​នោះ ខ្ញុំ​អាយុ ៧ ឆ្នាំ ព្រះពុទ្ធ​មាន​ចក្ខុ ទ្រង់​ជា្រប​គុណ​របស់ខ្ញុំ ទើប​ទ្រង់​ឲ្យ​ឧបសម្បទា​ដល់​ខ្ញុំ។ ខ្ញុំ​បាន​ញុំាង​ករណើ​យកិ​ច្ច​ឲ្យ​សម្រេច​ហើយ តាំងពី​នៅជា​កុមារភាព គឺ​កិច្ច​អ្វី​ក្នុង​សាសនា​របស់​ព្រះ​សក្យ​បុត្រ ខ្ញុំ​ធ្វើឲ្យ​ចប់ស្រេច​ក្នុងថ្ងៃនេះ​ហើយ។ ក្នុង​កប្ប​ទីមួយ​សែន​អំពី​កប្ប​នេះ កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ស្តាប់​ព្រះ​សទ្ធម្ម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ធម្មស្សវនិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ធម្មស្សវនិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637643040365134050
ទៅកាន់ទំព័រ៖