ព្រះត្រៃបិដក ភាគ ៧៤

ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ លុះ​ទ្រង់​សម្តែង​នូវ​អនុមោទនា​នេះ ព្រមទាំង​ទ្រង់​សរសើរ​កុសលកម្ម​របស់ខ្ញុំ​រួចហើយ ស្តេច​ពុទ្ធដំណើរ​ទៅកាន់​ទី​គួរ​តាមប្រាថ្នា។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកបទុមិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកបទុមិ​យត្ថេ​រាប​ទាន។


តិ​ណុប្បលមា​លិ​យត្ថេ​រាប​ទាន ទី២


 [៤២] កាលនោះ ខ្ញុំ​កើតជា​ពានរ នៅ​ទៀប​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា បានឃើញ​ព្រះសម្ពុទ្ធ ប្រាសចាក​ធូលី​គឺ​កិលេស ទ្រង់​គង់នៅ​ត្រង់​ចន្លោះភ្នំ។ ខ្ញុំ​មានចិត្ត​ត្រេកអរ ព្រោះ​បានឃើញ​ព្រះពុទ្ធ ទ្រង់​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ ប្រកបដោយ​លក្ខណៈ និង​អនុព្យញ្ជនៈ ដូច​ស្តេច​សាលព្រឹក្ស​ដែល​មាន​ផ្ការីក។
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637643041895134097
ទៅកាន់ទំព័រ៖