ព្រះត្រៃបិដក ភាគ ៧៤

កាលដែល​ព្រះ​សព្វញ្ញូ ប្រសើរ​ជាង​ពួក​នរៈ ស្តេច​ពុទ្ធដំណើរ​ទៅ​ហើយ មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏​ដល់​នូវ​មរណៈ ហើយ​បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត។ ក្នុង​កាលនោះ ខ្ញុំ​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ ដែល​ជា​ស្រែ​មិន​មាន​ធូលី ជា​ស្រែ​ប្រគល់ឲ្យ​ផល​ឥតមាន​ទីបំផុត ខ្ញុំ​បាន​រីករាយ​ហើយ​ក្នុង​ឋានសួគ៌​អស់​មួយ​កប្ប។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​មាន​សេចក្តី​ជ្រះថ្លា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​ជ្រះថ្លា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សម្បសាទិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់​សម្បសាទិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637643020153254500
ទៅកាន់ទំព័រ៖