ព្រះត្រៃបិដក ភាគ ៧៤

សូម្បី​ថ្ងៃនេះ ខ្ញុំ​មានប្រាថ្នា​នឹង​គ្រប ក៏អាច​គ្រប​នូវ​ព្រៃ និង​ភ្នំ​ដោយ​សំពត់​សំបក​ឈើ​បាន នេះ​ជា​ផល​នៃ​អំពី​ដែល​ខ្ញុំ​ធ្វើ​ហើយ​ក្នុង​ភព​នោះ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ធជទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ធជទាយ​កត្ថេ​រាប​ទាន។


តី​ណិ​កិង្កណិ​បូ​ជកត្ថេ​រាប​ទាន ទី៤


 [៤៤] មាន​ភ្នំ​មួយ​ឈ្មោះ​ភូត​គណៈ នៅ​ជិត​ព្រៃ​ហិមពាន្ត ខ្ញុំ​បានឃើញ​សំពត់​បង្សុកូល ដែលគេ​ព្យួរ​លើ​ចុងឈើ​ក្បែរ​ភ្នំ​នោះ។ កាលនោះ ខ្ញុំ​ជា​អ្នក​រីករាយ មានចិត្ត​ត្រេកអរ បាន​បេះ​ផ្កា​កណ្តឹង ៣ បូជា​ចំពោះ​សំពត់​បង្សុកូល​នោះ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ផល​នៃ​ផ្កា​កណ្តឹង ៣។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637643042765135341
ទៅកាន់ទំព័រ៖