ព្រះត្រៃបិដក ភាគ ៧៤

យវក​លា​បិ​យត្ថេ​រាប​ទាន ទី២


 [៥២] ក្នុង​កាលនោះ ខ្ញុំ​ជា​អ្នកធ្វើ​ស្រែ​នៃ​ស្រូវដំណើប នៅក្នុង​នរ​គរ​អរុណ​វតី បានឃើញ​ព្រះសម្ពុទ្ធ​ក្នុង​ផ្លូវ ក៏បាន​ក្រាល​កណ្តាប់​ស្រូវដំណើប (ថ្វាយព្រះ​អង្គ)។ ព្រះ​សិខី ព្រះអង្គ​ជា​អគ្គនាយក​ក្នុង​លោក មាន​សេចក្តី​អនុគ្រោះ មាន​សេចក្តី​ករុណា ទ្រង់​ជា្រ​បនូវ​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ ហើយ​គង់​លើ​កម្រាល​នៃ​ស្រូវដំណើប​នោះ។ ខ្ញុំ​លុះ​បានឃើញ (ព្រះសម្ពុទ្ធ​នោះ) ព្រះអង្គ​គ្មាន​មន្ទិល មាន​ឈាន​ដ៏​ប្រសើរ ជា​អ្នកដឹកនាំ (សត្វលោក) កំពុង​គង់នៅ ក៏​ញុំាង​ប្រាមោទ្យ​ឲ្យ​កើតឡើង ហើយ​ធ្វើ​មរណកាល​ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​កម្រាល​កណ្តាប់​ស្រូវដំណើប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ ។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637643046142948766
ទៅកាន់ទំព័រ៖