ព្រះត្រៃបិដក ភាគ ៧៤

បុ​ដក​បូ​ជកត្ថេ​រាប​ទាន ទី៧


 [៥៧] ព្រះពុទ្ធ​ព្រះនាម​វិបស្សី ជានា​យក​នៃ​លោក ទ្រង់​ស្តេច​ចេញ​អំពី​បង្ហារ​សម្រាប់​សម្រាក​ក្នុង​វេលា​ថ្ងៃ ទ្រង់​ធ្វើ​ព្រះ​ដំណើរ​ទៅ​ដើម្បី​ភិក្ខា បាន​ទ្រង់​ចូល​សំដៅ​ទៅ​រក​ខ្ញុំ។ លំដាប់នោះ ខ្ញុំ​មាន​បីតិសោមនស្ស ក៏បាន​ប្រគេន​នូវ​កញ្ចប់​អំបិល ដល់​ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ ប្រកបដោយ​តា​ទិ​គុណ ដោយសារ​កុសល​នេះ ក៏បាន​រីករាយ​ក្នុង​ឋានសួគ៌​អស់​មួយ​កប្ប។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​កញ្ចប់​អំបិល ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​កញ្ចប់​អំបិល។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុ​ដក​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុ​ដក​បូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637643047931072081
ទៅកាន់ទំព័រ៖