ព្រះត្រៃបិដក ភាគ ៧៤

វច្ឆ​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៥៨] ខ្ញុំ​ជ្រះថ្លា​បាន​ប្រគេន​គ្រែ​មួយ ដល់​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី ជា​ច្បង​ក្នុង​លោក ជាតា​ទិ​បុគ្គល ដោយដៃ​របស់​ខ្លួន។ ដោយ​ការ​ថ្វាយ​គ្រែ​នោះ ខ្ញុំ​ក៏បាន​នូវ​យាន​ដំរី យាន​សេះ ជា​យាន​ទិព្វ ទាំង​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​គ្រែ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​គ្រែ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះវ​ច្ឆ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វច្ឆ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637643048299977899
ទៅកាន់ទំព័រ៖