ព្រះត្រៃបិដក ភាគ ៧៤
សរណាគមនិយត្ថេរាបទាន ទី៩
[៥៩] ក្នុងកាលនោះ ភិក្ខុ និងខ្ញុំជាអាជីវក បានឡើងជិះទូក កាលទូកបែកធ្លាយ ភិក្ខុបានឲ្យសរណគមន៍ដល់ខ្ញុំ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលភិក្ខុបានឲ្យសរណគមន៍ដល់ខ្ញុំ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសរណគមន៍។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសរណាគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សរណាគមនិយត្ថេរាបទាន។
បិណ្ឌបាតិកត្ថេរាបទាន ទី១០
[៦០] កាលនោះ ព្រះសម្ពុទ្ធព្រះនាមតិស្សៈ គង់នៅក្នុងព្រៃធំ ខ្ញុំចេញអំពីឋានតុសិតមកក្នុងទីនេះ បានថ្វាយបិណ្ឌបាត។ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ ព្រះអង្គមានយសធំ ហើយក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយត្រឡប់ទៅកាន់ឋានតុសិតវិញ។
ID: 637643048670290294
ទៅកាន់ទំព័រ៖