ព្រះត្រៃបិដក ភាគ ៧៤
ក្នុងកប្បទី ៩២ អំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបិណ្ឌបាត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបិណ្ឌបាតិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បិណ្ឌបាតិកត្ថេរាបទាន។
ឧទ្ទាន
សទ្ទសញ្ញិកត្ថេរាបទាន ១ យវកលាបិយត្ថេរាបទាន ១ កឹសុកបូជកត្ថេរាបទាន ១ សកោដកកោរណ្ឌបុប្ផិយត្ថេរាបទាន ១ អាលម្ពលន ឬទណ្ឌទាយកត្ថេរាបទាន ១ អម្ពយាគុទាយកត្ថេរាបទាន ១ បុដកបូជកត្ថេរាបទាន ១ វច្ឆទាយកត្ថេរាបទាន ១ សរណាគមនិយត្ថេរាបទាន ១ បិណ្ឌបាតិកត្ថេរាបទាន ១ មានគាថា ៤០។
ចប់ សទ្ទសញ្ញិកវគ្គ ទី៣៦។
ID: 637643049029977827
ទៅកាន់ទំព័រ៖