ព្រះត្រៃបិដក ភាគ ៧៤
ឧទ្ទាលកបុប្ផិយត្ថេរាបទាន ទី៧
[៦៧] ក្នុងកាលនោះ ព្រះសម្ពុទ្ធព្រះនាមសុជាត ព្រះអង្គគង់នៅលើច្រាំងនៃទន្លេគង្គា ខ្ញុំបានយកផ្ការាជព្រឹក្សបូជាព្រះពុទ្ធ ទ្រង់ឈ្នះកិលេស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧទ្ទាលកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧទ្ទាលកបុប្ផិយត្ថេរាបទាន។
ឯកចម្បកបុប្ផិយត្ថេរាបទាន ទី៨
[៦៨] ព្រះសម្ពុទ្ធមានព្រះហឫទ័យស្ងប់រម្ងាប់ គង់នៅនាចន្លោះភ្នំ ខ្ញុំបានយកផ្កាចម្បាមួយ ដើរចូលទៅគាល់ព្រះសម្ពុទ្ធដ៏ឧត្តម។
ID: 637643051114352799
ទៅកាន់ទំព័រ៖