ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​កាន់​ផ្កា​នោះ​ដោយដៃ​ទាំងពីរ ហើយ​បូជា​ព្រះ​បច្ចេក​មុនី​ដ៏​ឧត្តម ដែល​ទ្រង់​ឈ្នះ​កិលេស។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯក​ចម្បក​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯក​ចម្បក​បុប្ផិ​យត្ថេ​រាប​ទាន។


តិ​មិ​របុប្ផិ​យត្ថេ​រាប​ទាន ទី៩


 [៦៩] ខ្ញុំ​ទៅតាម​ទី​បណ្តោយ​ខ្សែទឹក បានឃើញ​ព្រះពុទ្ធ​ជិត​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា ទ្រង់​ប្រាសចាក​ធូលី​គឺ​រាគៈ ទ្រង់​ដូច​សាល​រាជព្រឹក្ស​មាន​ផ្ការីក។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ​ចំពោះ​ព្រះ​បច្ចេក​មុនី​ដ៏​ឧត្តម បាន​នាំ​យក​ផ្កា​តិ​មិរ​ព្រឹក្ស មក​រោយ​លើ​ព្រះកេស​ព្រះអង្គ។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637643051519821905
ទៅកាន់ទំព័រ៖