ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ផ្គង​អញ្ជលី​ថ្វាយបង្គំ​ព្រះ​ទិ​បទុ​ត្ត​មា​ចារ្យ ហើយ​ឡើង​ទៅលើ​ភ្នំ​វិញ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សល​ឡបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សល​ឡបុប្ផិ​យត្ថេ​រាប​ទាន។


ឧទ្ទាន


មន្ទារ​វិ​យត្ថេ​រាប​ទាន ១ កក្កា​រុ​បុប្ផិ​យត្ថេ​រាប​ទាន ១ ភិ​សមុ​ឡា​លទាយ​កត្ថេ​រាប​ទាន ១ កេស​របុប្ផិ​យត្ថេ​រាប​ទាន ១ អង្កោល​បុប្ផិ​យត្ថេ​រាប​ទាន ១ កទម្ព​បុប្ផិ​យត្ថេ​រាប​ទាន ១ ឧទ្ទា​លក​បុប្ផិ​យត្ថេ​រាប​ទាន ១ ឯក​ចម្បក​បុប្ផិ​យត្ថេ​រាប​ទាន ១ តិ​មិ​របុប្ផិ​យត្ថេ​រាប​ទាន ១ សល​ឡបុប្ផិ​យត្ថេ​រាប​ទាន ១ មាន​គាថា ៤០។

ចប់ មន្ទារវ​បុប្ផិ​យវគ្គ ទី៣៧។

ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637643052156852740
ទៅកាន់ទំព័រ៖