ព្រះត្រៃបិដក ភាគ ៧៤

ពុទ្ធ​សញ្ញិ​កត្ថេ​រាប​ទាន ទី៩


 [៩] ខ្ញុំ​បាន​យល់សប្តិ​ឃើញថា ព្រះ​សិទ្ធត្ថ​ជា​លោកនាយក ទ្រង់​ជា​ឆ្នើម​ក្នុង​ត្រៃលោក ទ្រង់​ប្រសើរ​ជាង​ពួក​នរៈ ទ្រង់​មាន​ឥន្រ្ទិយ​ស្ងប់​រម្ងាប់ ស្តេច​ពុទ្ធដំណើរ​ទៅ​ក្នុង​ចន្លោះ​ព្រៃ ទ្រង់​មាន​រស្មី​ដូច​ព្រះអាទិត្យ​ដែល​ទើបនឹង​រៈ ឬដូច​ព្រះអាទិត្យ​ដែល​មាន​រស្មី​លឿង ខ្ញុំ​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ព្រះអង្គ​នោះ​ហើយ បាន​ទៅ​កើត​ក្នុង​សុគតិ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សញ្ញា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធ​សញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពុទ្ធ​សញ្ញិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពុទ្ធ​សញ្ញិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637643021221848218
ទៅកាន់ទំព័រ៖