ព្រះត្រៃបិដក ភាគ ៧៤

ពោធិ​វន្ទន​វគ្គ ទី៣៨
ពោធិ​វន្ទ​កត្ថេ​រាប​ទាន ទី១


 [៧១] ខ្ញុំ​បានឃើញ​ដើម​ច្រនៀង​ដ៏​រុងរឿង ជា​ឈើ​ដុះ​លើ​ផែនដី ហើយ​ខ្ញុំ​ធ្វើ (នូវ​សំពត់) ឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី​ថ្វាយបង្គំ​នូវ​ដើម​ច្រនៀង។ ខ្ញុំ​ផ្គង​អញ្ជលី ធ្វើ​សេចក្តី​គោរព​ក្នុងចិត្ត ថ្វាយបង្គំ​ដើម​ច្រនៀង ហាក់ដូចជា​ព្រះសម្ពុទ្ធ​ព្រះនាម​វិបស្សី​គង់នៅ​ចំពោះមុខ ព្រះអង្គ​ស្អាត​ទាំង​ក្នុង ស្អាត​ទាំង​ក្រៅ ទ្រង់​រួច​ស្រឡះ​ចាក​វដ្ត​ទុក្ខ មិន​មាន​អាសវៈ ដែល​ត្រៃលោក​បូជា​ហើយ មាន​ព្រះករុណា​ញាណ​ដូច​សាគរ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយបង្គំ​ពោធិព្រឹក្ស ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការថ្វាយបង្គំ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពោធិ​វន្ទ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពោធិ​វន្ទ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637643052558884032
ទៅកាន់ទំព័រ៖