ព្រះត្រៃបិដក ភាគ ៧៤

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បា​ដលិ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បា​ដលិ​បុប្ផិ​យត្ថេ​រាប​ទាន។


តី​ណុប្បលមា​លិ​យត្ថេ​រាប​ទាន ទី៣


 [៧៣] ក្នុង​កាលនោះ ខ្ញុំ​កើតជា​ស្វា នៅ​ទៀប​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា បានឃើញ​ព្រះពុទ្ធ ដែល​ប្រាស​ធូលី​គឺ​រាគៈ គង់នៅ​នា​ចន្លោះភ្នំ។ លុះ​ខ្ញុំ​បានឃើញ (ព្រះសម្ពុទ្ធ​នោះ) ទ្រង់​ប្រកបដោយ​លក្ខណៈ និង​ព្យពា្ជនៈ ដែល​កំ​ពុង​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺស្វាង ដូចជា​ផ្កា​សាល​រាជព្រឹក្ស​រីក​ហើយ ខ្ញុំ​ក៏​មានចិត្ត​ត្រេកអរ។ លុះ​ខ្ញុំ​មានចិត្ត​ខ្ពស់​ឡើង មានចិត្ត​សោមនស្ស មានចិត្ត​រីករាយ​ដោយ​បីតិ ហើយ​បូជា​ផ្កា​ទាំង ៣ លើ​ព្រះ​សិរ្សៈ។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637643066329352819
ទៅកាន់ទំព័រ៖