ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​បត្តិ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បត្តិ​បុប្ផិ​យត្ថេ​រាប​ទាន។


សត្ត​បណ្ណិ​យត្ថេ​រាប​ទាន ទី៥


 [៧៥] ព្រះសម្ពុទ្ធ​ព្រះនាម​សុ​មនៈ ជា​លោកនាយក ទ្រង់​ត្រាស់​ឡើង ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​បូជា​នូវ​ផ្កាស​ត្ត​បណ្ណិ (ដល់​ព្រះអង្គ) ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កាស​ត្ត​បណ្ណិ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ផ្កាស​ត្ត​បណិ្ណ។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ៎្ន វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា​ខ្ញុំ​បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637643067245915253
ទៅកាន់ទំព័រ៖