ព្រះត្រៃបិដក ភាគ ៧៤

បព្ភារ​ទាយ​កត្ថេ​រាប​ទាន ទី១០


 [១០] ខ្ញុំ​បាន​សំអាត​ញក​ថ្វាយព្រះ​មាន​ព្រះ​ភាគ ព្រះនាម​បិយ​ទស្សី ព្រះអង្គ​ប្រកបដោយ​តា​ទិ​គុណ ទាំង​បាន​តម្កល់ទុក​នូវ​ក្អម​ទឹក​សម្រាប់​ប្រើប្រាស់។ ព្រះពុទ្ធ​ជាម​ហា​មុនី ព្រះនាម​បិយ​ទស្សី ទ្រង់ព្យាករ​រឿង​នោះ​ប្រាប់​ខ្ញុំ​ថា ប្រាសាទ​ជា​វិការៈ​នៃ​កែវមណី​ខៀវ មាន​កម្ពស់​មួយ​ពាន់​សង្កាត់​ព្រួញ(១) មាន​ជាន់​ច្រើន បរិបូណ៌​ដោយ​ទង់​នោះ​ផង រតនៈ​ដ៏​ច្រើន​ផង នឹង​កើតឡើង​សម្រាប់​អ្នក ខ្ញុំ​បាន​ថ្វាយ​ញក​ជា​ទាន ហើយ​ខ្ញុំ​បាន​រីករាយ​ក្នុង​ឋានសួគ៌​អស់​មួយ​កប្ប។ ក្នុង​កប្ប​ទី ៣២ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​សុ​ពុទ្ធៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
(១) ព្រួញ​ដែល​បាញ់​ឡើង​ទៅ​អស់​សន្ទុះ ហើយ​ធ្លាក់ចុះ​មកវិញ ហៅថា មួយ​សង្កាត់​ព្រួញ។ អដ្ឋកថា។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637643021816848288
ទៅកាន់ទំព័រ៖