ព្រះត្រៃបិដក ភាគ ៧៤

កា​សុ​មារិ​ផល​ទាយ​កត្ថេ​រាប​ទាន ទី១០


 [៨០] ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ព្រះអង្គ​ប្រាសចាក​ធូលី​គឺ​រាគៈ ជា​ច្បង​ក្នុង​លោក ប្រសើរ​ជាង​នរៈ ដែល​គង់នៅ​នា​ចន្លោះភ្នំ ទ្រង់​រុងរឿង​ដូច​ផ្កា​កណិការ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ធ្វើ​អញ្ជលី​លើ​ត្បូង ហើយ​កាន់​ផ្លែ​កា​សុ​មារិ​ព្រឹក្ស​ថ្វាយ​ដល់​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ទាន។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637643069384352747
ទៅកាន់ទំព័រ៖