ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​អម្ពុ​ដផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អម្ពុ​ដផល​ទាយ​កត្ថេ​រាប​ទាន។


លពុ​ជទាយ​កត្ថេ​រាប​ទាន ទី២


 [៨២] ក្នុង​កាលនោះ ខ្ញុំ​ជា​អារាមិកជន (អ្នកថែសួនច្បារ) នៅក្នុង​នគរ​ពន្ធុ​មតី បានឃើញ​ព្រះពុទ្ធ ព្រះអង្គ​ប្រាសចាក​ធូលី​គឺ​រាគៈ កំពុង​ស្តេច​ទៅ​ឰដ៏​អាកាស។ ខ្ញុំ​បាន​យក​ផ្លែ​ខ្នុរសម្ល​ថ្វាយព្រះ​ពុទ្ធ​ដ៏​ប្រសើរ ឯព្រះសម្ពុទ្ធ​មានយស​ដ៏​ធំ មានព្រះហឫទ័យ​ស្ងប់​រម្ងាប់ បាន​ទ្រង់​ឋិតនៅ​ឰដ៏​អាកាស ទទួលយក។ ខ្ញុំ​មានការ​កើតឡើង​នៃ​បីតិ ដែល​ជា​គុណ​នាំមក​នូវ​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន ព្រោះតែ​ថ្វាយ​ផ្លែ​ខ្នុរ​ដល់​ព្រះពុទ្ធ ដោយចិត្ត​ជ្រះថ្លា។ ក្នុង​កាលនោះ​ឯង ខ្ញុំ​មាន​បីតិ​ដ៏​ទូលំទូលាយ​ផង មាន​សេចក្តី​សុខ​ដ៏​ឧត្តម​ផង រតនៈ​តែង​កើតឡើង​ដល់​ខ្ញុំ ដែល​កើត​ហើយ​ក្នុង​ឋាន​ទាំងពួង។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637643070312477832
ទៅកាន់ទំព័រ៖