ព្រះត្រៃបិដក ភាគ ៧៤

ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូច​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​លពុ​ជទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ លពុ​ជទាយ​កត្ថេ​រាប​ទាន។


ឧទុម្ពរ​ផល​ទាយ​កត្ថេ​រាប​ទាន ទី៣


 [៨៣] ព្រះពុទ្ធ​ជា​បុរស​ខ្ពង់ខ្ពស់ គង់នៅ​ទៀប​ឆ្នេរ​ស្ទឹង​និន្ន​គា ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ព្រះអង្គ​ប្រាសចាក​ធូលី​គឺ​រាគៈ មានព្រះហឫទ័យ​តម្កល់​មាំ មាន​អារម្មណ៍​តែមួយ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា ចំពោះ​ព្រះសម្ពុទ្ធ​នោះ ព្រះអង្គ​លាង​មន្ទិល​គឺ​កិលេស ខ្ញុំ​ក៏បាន​យក​ផ្លែ​ឧទុម្ពរ ថ្វាយ​ដល់​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637643070614977979
ទៅកាន់ទំព័រ៖