ព្រះត្រៃបិដក ភាគ ៧៤
បានឮថា ព្រះវល្លិផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វល្លិផលទាយកត្ថេរាបទាន។
កទលិផលទាយកត្ថេរាបទាន ទី៧
[៨៧] ខ្ញុំបានឃើញព្រះលោកនាយក ទ្រង់រុងរឿងដូចផ្កាកណិការ ឬដូចព្រះចន្រ្ទក្នុងថ្ងៃទី ១៥ កើត ឬក៏ដូចទីបរុក្ខ (ដើមឈើប្រចាំទ្វីប) ដ៏រុងរឿង។ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្លែចេកថ្វាយព្រះសាស្តា ហើយថ្វាយបង្គំដើរចេញទៅ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង។
ID: 637643072118727778
ទៅកាន់ទំព័រ៖