ព្រះត្រៃបិដក ភាគ ៧៤

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កទលិ​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កទលិ​ផល​ទាយ​កត្ថេ​រាប​ទាន។


បន​សផល​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៨៨] ក្នុង​កាលនោះ ព្រះសម្ពុទ្ធ​ព្រះនាម​អជ្ជុ​នៈ ព្រះអង្គ​បរិបូណ៌​ដោយ​ចរណៈ​ផង ជា​អ្នកប្រាជ្ញ ឈ្លាសវៃ​ក្នុង​សមាធិ​ផង គង់នៅ​ក្នុង​ហិមវន្ត​ប្រទេស។ ខ្ញុំ​បាន​យក​ផ្លែ​ខ្នុរ​ទាំងស្រស់ ប្រមាណ​ប៉ុន​ក្អម តម្កល់​លើ​ស្លឹកឈើ​មាន​សណ្ឋាន​ដូច​ឆត្រ ថ្វាយ​ដល់​ព្រះ​សាស្តា។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637643072449821472
ទៅកាន់ទំព័រ៖