ព្រះត្រៃបិដក ភាគ ៧៤

បិ​លិ​ន្ទ​វគ្គ ទី៤០
បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រាប​ទាន ទី១


 [៩១] ខ្ញុំ​ជា​ឆ្មាំទ្វារ ក្នុង​នគរ​ហង្ស​វតី ខ្ញុំ​សន្សំ​ភោគ​សម្បតិ្ត ជា​អកោ្ខ​ភិ​នី រាប់​មិនបាន ទុក​ក្នុង​ផ្ទះ។ ក្នុង​កាលនោះ ខ្ញុំ​ទៅ​អង្គុយ​ក្នុង​ទីស្ងាត់ ហើយ​ញុំាង​ចិត្ត​ឲ្យ​រីករាយ គឺ​អង្គុយ​ក្នុង​ប្រាសាទ​ដ៏​ប្រសើរ ហើយ​គិត​យ៉ាងនេះ​ថា ភោគ​សម្បត្តិ​របស់​អញ​មាន​ច្រើន ទី​ខាងក្នុង​បុរី​របស់​អញ​ក៏​ធំ​ទូលាយ សូម្បី​ព្រះរាជា​ព្រះនាម​អានន្ទ ជាធំ​លើ​ផែនដី ក៏​ទ្រង់​ហៅរក​អញ។ ព្រះពុទ្ធ​នេះ​ជាមុ​នី កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតឡើង​ហើយ ទាំង​ភោគ​សម្បត្តិ​របស់​អញ​ក៏​មាន អញ​នឹង​ថ្វាយ​ទាន​ចំពោះ​ព្រះ​សាស្តា។ វត្ថុ​ទាន​ដ៏​ប្រសើរ គឺ​បង្អែក​ក្នុង​បល្ល័ង្ក​លើ​ដំរី និង​វត្ថុ​មាន​ចំនួន​ច្រើន ព្រះអង្គ​ម្ចាស់​ព្រះ​នាម​បទុមៈ បាន​ថ្វាយ​ចំពោះ​ព្រះពុទ្ធ​ជិន​សិរី។ ឯអញ​នឹង​ថ្វាយ​ទាន​ចំពោះ​ព្រះសង្ឃ ជា​ពួក​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ ព្រោះ​ទាន​ដ៏​ប្រសើរ អញ​មិនធ្លាប់​ថ្វាយ​ឡើយ អញ​ជា​អាទិកម្មិក​បុគ្គល។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637643075131227815
ទៅកាន់ទំព័រ៖