ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​ភោជន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភោជន​ទាយ​កត្ថេ​រាប​ទាន។


គតសញ្ញ​កត្ថេ​រាប​ទាន ទី៣


 [១៣] ខ្ញុំ​បានឃើញ​ព្រះ​ជិនស្រី ព្រះនាម​សិទ្ធត្ថ ស្តេច​ពុទ្ធដំណើរ​ទៅកាន់​ឋានសួគ៌​ឰដ៏​អាកាស ដែល​មិន​មានស្នាម​ជើង ខ្ញុំ​បានឃើញ​នូវ​ចីវរ​ព្រះសម្មាសម្ពុទ្ធ​ដែល​ខ្យល់បក់​ត្រូវហើយ សេចក្តី​ត្រេកអរ​របស់ខ្ញុំ ទុកជា​គ្រឿងបូជា ព្រោះ​ឃើញ​ដំណើរ​ព្រះ​មុនី ក្នុងខណៈនោះ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សញ្ញា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធ​សញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​គតសញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គតសញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637643023202473264
ទៅកាន់ទំព័រ៖