ព្រះត្រៃបិដក ភាគ ៧៤

សត្ត​បទុមិ​យត្ថេ​រាប​ទាន ទី៤


 [១៤] ខ្ញុំ​ជា​ព្រាហ្មណ៍​ឈ្មោះ​នេសាទ នៅ​ទៀប​ឆ្នេរ​ស្ទឹង បាន​បោសសំអាត​អាស្រម​ដោយ​ផ្កាឈូក។ ខ្ញុំ​មាន​សេចក្តី​រីករាយ​កើតឡើង ព្រោះ​ឃើញ​ព្រះសម្ពុទ្ធ ព្រះនាម​សិទ្ធត្ថ​ជា​លោកនាយក ទ្រង់​មាន​សម្បុរ​ដូច​មាស កាលដែល​ទ្រង់​ពុទ្ធដំណើរ​ទៅតាម​ព្រៃ។ ខ្ញុំ​បាន​ក្រោក​ទទួល​ព្រះសម្ពុទ្ធ​ទ្រង់​ជា​ឆ្នើម​ក្នុង​លោក ប្រសើរ​ជាង​ពួក​នរៈ ហើយ​នាំទៅ​ឯអាស្រម រួច​រោយរាយ​ដោយ​ផ្កាឈូក។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៤ ជាតិ ព្រះនាម​បាទ​បាវ​រៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637643023495598228
ទៅកាន់ទំព័រ៖