ព្រះត្រៃបិដក ភាគ ៧៤

ពក្កុ​លត្ថេ​រាប​ទាន ទី៦


 [៩៦] ភ្នំ​ឈ្មោះ​សោ​ភិ​តៈ នៅក្នុង​ទី​ជិត​នៃ​ព្រៃ​ហិមពាន្ត អាស្រម​ដ៏​ល្អ​របស់ខ្ញុំ គឺ​ពួក​សិស្សរបស់​ខ្ញុំ​កសាង​ហើយ។ មណ្ឌប​ទាំងឡាយ​ជាច្រើន ដើមឈើ​ភ្លើង​មាន​ផ្ការីក ក៏​មាន​ក្នុង​ទីនោះ ដើម​ខ្វិត ដើម​ច្បា ដើម​ខ្ទឹង ដើម​រំចេក ក៏​មាន​ក្នុង​ទីនោះ​ជាច្រើន ដើម​ចង្អើរ​ទ្រាយ ដើម​ពទ្រា ដើម​កន្ទួតព្រៃ ដើម​មាក់ប្រាង វល្លិ​ឃោ្ល​ក ដើម​ស្វាយស​មាន​ផ្ការីក ក៏​មាន​ក្នុង​នោះ​ជាច្រើន ដើម​រាក់ស ដើម​ព្នៅ ដើមចេក ដើម​ក្រូចថ្លុង ក៏​មាន​ក្នុង​ទីនោះ ដើម​ជន្លាត់ដៃ ដើម​អង្រ្គង ដើម​ប្រិយង្គុ ក៏​មាន​ច្រើន​ក្នុង​ទីនោះ។ ដើម​ស្រូល ដើម​ស្រល់ ដើម​កទម្ព ដើម​ជ្រៃក្រឹម ដើម​ក្រសាំង (ក៏​មាន​ក្នុង​ទីនោះ) អាស្រម​របស់ខ្ញុំ​ប្រាកដ​យ៉ាងនេះ ខ្ញុំ ព្រមទាំង​ពួក​សិស្ស ក៏​នៅក្នុង​អាស្រម​នោះ។ ព្រះមានព្រះភាគ ព្រះនាម​អនោមទស្សី ជា​សយម្ភូ​លោកនាយក ទ្រង់​ស្វែងរក​ទីសម្រាប់​ពួន​សម្ងំ សេ្តច​បាន​ចូល​មកកាន់​អាស្រម​របស់ខ្ញុំ។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637643092262009041
ទៅកាន់ទំព័រ៖