ព្រះត្រៃបិដក ភាគ ៧៤
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសលឡមណ្ឌបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សលឡមណ្ឌបិយត្ថេរាបទាន។
សព្វទាយកត្ថេរាបទាន ទី៩
[៩៩] លំនៅរបស់ខ្ញុំលយចូលទៅក្នុងមហាសមុទ្រ ដែលបុញ្ញកម្មនិម្មិតល្អហើយ ស្រះបោក្ខរណី ដែលបុញ្ញកម្មនិម្មិតល្អហើយ ជាស្រះមានពួកសត្វចាក្រពាកយាសយំ ដេរដាសដោយដើមចង្កុលណីផង ដោយផ្កាឈូក និងផ្កាឧប្បលផង ស្ទឹងតាំងនៅដ៏ល្អ ជាទីរីករាយនៃចិត្ត តែងហូរចុះក្នុងស្រះបោក្ខរណីនោះ។
ID: 637643110949526639
ទៅកាន់ទំព័រ៖