ព្រះត្រៃបិដក ភាគ ៧៤

បុរស​នេះ នឹង​អង្គុយ​កណ្ដាល​ភិក្ខុសង្ឃ​ហើយ បន្លឺ​នូវ​សីហនាទ​ថា ជន​ទាំងឡាយ តែង​បាំងឆត្រ​លើ​ជើងថ្ករ អ្នក​ទាំងឡាយ ចូរ​ដុត​ក្នុង​ខាងក្រោម​នៃ​ឆត្រ​ចុះ។
 សាមញ្ញគុណ ខ្ញុំ​បាន​ដល់ហើយ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​ចោល​ហើយ ខ្ញុំ​មិន​មាន​សេច​ក្តី​ក្តៅ​ប្រ​ហាយ​ក្នុង​មណ្ឌប ឬទៀប​គល់ឈើ​ឡើយ។ ក្នុង​កប្ប​ទី ៣ ម៉ឺន ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សព្វ​ទាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​ចោល​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​ដល់ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សព្វ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សព្វ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637643111998745272
ទៅកាន់ទំព័រ៖