ព្រះត្រៃបិដក ភាគ ៧៤

មេ​ត្តេ​យ្យ​វគ្គ ទី៤១
តិ​ស្ស​មេ​ត្តេ​យ្យ​ត្ថេ​រាប​ទាន ទី១


 [១០១] ខ្ញុំ​ជា​តាបស​ឈ្មោះ​សោ​ភិ​តៈ អាស្រ័យ​នៅ​ចុង​ញកភ្នំ បរិភោគ​តែ​ផ្លែឈើ​ដែល​ជ្រុះ​ឯង នៅក្នុង​ចន្លោះភ្នំ។ កាលនោះ ខ្ញុំ​កំពុង​ស្វែងរក​ប្រយោជន៍​ដ៏​ឧត្តម ដើម្បីនឹង​ឲ្យបាន​កើត​ក្នុង​ព្រហ្មលោក ខ្ញុំ​បាន​នាំ​យក​ឧស​សម្រាប់​ដុតភ្លើង​មក​ដុត​ឲ្យ​ឆេះ។ ព្រះ​បទុមុ​ត្ត​រៈ ជា​លោកវិទូ ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ព្រះអង្គ​មានបំណង​នឹង​ស្រោចស្រង់​ខ្ញុំ ស្តេច​ពុទ្ធដំណើរ​មក​ក្នុង​សំណាក់​ខ្ញុំ (ទើប​ត្រាស់​សួរ​ថា)
 ម្នាល​អ្នកមាន​បុណ្យ​ធំ អ្នកធ្វើ​អ្វី អ្នក​ចូរ​ឲ្យ​ឧស​សម្រាប់​ដុតភ្លើង​មក​តថាគត តថាគត​នឹង​បម្រើភ្លើង សេចក្តី​ស្អាត​នឹង​មានដល់​តថាគត ព្រោះ​ការបម្រើ​ភ្លើង​នោះ។ ម្នាល​អ្នកជា​មនុស្ស អ្នកជា​មនុស្ស​ល្អ ម្នាល​ទេវតា អ្នក​ចូរ​ស្គាល់​ចុះ អ្នក​ចូរ​បង្កាត់ភ្លើង​ចុះ ហ៏ នេះ​ឧស​សម្រាប់​បង្កាត់​ភើ្ល​ងរ​បស់​អ្នក។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637643114433588899
ទៅកាន់ទំព័រ៖