ព្រះត្រៃបិដក ភាគ ៧៤
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ជាអ្នកមិនមានអាសវៈ ដូចដំរីផ្តាច់ខ្សែទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតិស្សមេត្តេយ្យត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិស្សមេត្តេយ្យត្ថេរាបទាន។
បុណ្ណកត្ថេរាបទាន ទី២
[១០២] ព្រះពុទ្ធជាសយម្ភូ ទ្រង់ឈ្នះមារ គង់នៅក្នុងចន្លោះភ្នំ ដែលនៅអែបចុងញក ព្រះអង្គមានអាពាធក្នុងទីនោះ
ID: 637643115757651318
ទៅកាន់ទំព័រ៖