ព្រះត្រៃបិដក ភាគ ៧៤

បុ​ឡិន​បូ​ជកត្ថេ​រាប​ទាន ទី២


 [២២] ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ប្រសើរ​ជាង​នរៈ ទ្រង់​យាងយាស​ដូច​លំពង់​ថ្ងាន់ ឬដូ​ចនិសភ​អាជានេយ្យ ទ្រង់​រុងរឿង​ភ្លឺស្វាង​ដូច​ផ្កាយព្រឹក។ ខ្ញុំ​ផ្គង​អញ្ជលី​ថ្វាយបង្គំ​ព្រះ​សាស្តា​ហើយ​សរសើរ​ព្រះ​សាស្តា ខ្ញុំ​រីករាយ​ដោយ​កុសលកម្ម​របស់​ខ្លួន។ ខ្ញុំ​បាន​កើប​ខ្សាច់​ដ៏​ស្អាត ដក់​មួយ​ថ្នក់ យក​ទៅ​រោយរាយ​ត្រង់​ផ្លូវ​ដែល​ព្រះមហេសី ព្រះនាម​វិបស្សី ស្តេច​យាង​ទៅ។ លំដាប់នោះ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ចាក់​ខ្សាច់​ពាក់កណ្តាល​ត្រង់​បង្ហារ​សម្រាប់​សម្រាក​ក្នុង​វេលា​ថ្ងៃ​នៃ​ព្រះពុទ្ធ ទ្រង់​ជាធំ​ជាង​សត្វ​ជើង​ពីរ ប្រកបដោយ​តា​ទិ​គុណ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​រោយរាយ​ខ្សាច់ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​រោយរាយ​ខ្សាច់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុ​ឡិន​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុ​ឡិន​បូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637643026935910638
ទៅកាន់ទំព័រ៖