ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​អន្ន​សំ​សាវ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អន្ន​សំ​សាវ​កត្ថេ​រាប​ទាន។


និ​គ្គុ​ណ្ឌិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៧


 [២៧] កាលណា​ទេវតា​នឹង​ច្យុត​ចាក​ពួក​ទេវតា ដោយ​អស់អាយុ សម្លេង ៣ យ៉ាង​របស់​ពួក​ទេវតា​អ្នក​រីករាយ​តាម តែង​លាន់ឮ​ឡើង​ថា ម្នាល​អ្នក​ដ៏​ចម្រើន បើ​អ្នក​ចុះ​ចាក​ទេវលោក​នេះ ចូរ​ទៅកាន់​សុគតិ កើតជា​មួយ​នឹង​ពួក​មនុស្ស​ចុះ លុះ​អ្នក​បាន​កើតជា​មនុស្ស​ហើយ ចូរ​បាន​នូវ​សទ្ធា​ដ៏​ប្រសើរ​ចំពោះ​ព្រះ​សទ្ធម្ម សទ្ធា​នោះ​ដែល​អ្នក​តម្កល់​មាំ​ហើយ នឹង​កើតជា​ឫស​ខ្ជាប់ខ្ជួន មិន​កម្រើក​ក្នុង​ព្រះ​សទ្ធម្ម ដែល​ព្រះមានព្រះភាគ​ទ្រង់​សម្តែង​ល្អ​ហើយ ដរាបដល់​អស់ជីវិត។ អ្នក​ចូរ​ធ្វើ​នូវ​កុសល​ដោយ​កាយ ចូរ​ធ្វើកុសល​ដោយ​វាចា​ឲ្យ​ច្រើន ចូរ​ធ្វើកុសល​ដោយចិត្ត មិន​មាន​ព្យាបាទ មិន​មាន​ឧបធិ។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637643028854348225
ទៅកាន់ទំព័រ៖